សហគមន៍អេកូធម្មជាតិ ចំបក់
ជារមណីយដ្ឋានធម្មជាតិទាក់ទាញមួយក្នុងខេត្ត
កំពង់ស្ពឺនៅទីនេះមានទេសភាពដ៏ស្រស់ស្អាតដូចជា ព្រៃភ្នំ
ទឹកជ្រោះជាច្រើនកន្លែង នឹង រូងប្រជៀវជាដើម។
សម្រស់ធម្មជាតិទាំងអស់នេះ បានទាក់ទាញភ្ញៀវទេសចរណ៍ដែលមកកម្សាន្ត
ដក់ជាប់អារម្មណ៍ជានិច្ច។
The Chambok Ecotourism Site is a charming natural resort in Kampong Speu here, with beautiful scenery like the jungle. Mountains, streams, and bricks. All these natural beauty attract tourists who come to stay in touch.
ចំបក់ ស្ថិតក្នុងទឹកដី ភូមិចំបក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ត
កំពង់ស្ពឺ ជាប់ព្រំដែនឧទ្យានជាតិគិរីរម្យ។
រមណីយដ្ឋានមួយនេះបានដាក់ឲ្យដំណើរការកាលពីដើមឆ្នាំ២០០៣ លើផ្ទៃដី
១៣៩១ ហិតា។ ភ្ញៀវទេសចរណ៍ អាចធ្វើដំណើរពីរាជធានីភ្នំពេញ
តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៨៥
បទស្ដាំត្រង់ត្រែងត្រយឹង ផ្លូវចូលគិរីរម្យ
មានចម្ងាយប្រហែល២០គីឡូម៉ែត្រ
លុះដល់ជើងភ្នំគិរីរម្យបត់ស្កាំតាមផ្លូវក្រួសក្រហមចម្ងាយប្រហែល៨
គីឡូម៉ែត្រ នោះយើងនឹងទៅដល់សហគមន៍អេកូធម្មជាតិ ចំបក់ ។
មុនចូលទៅដល់ទៅដល់កន្លែងទឹកធ្លាក់ ភ្ញៀវទេសចរណ៍
ត្រូវជិះរទេះគោ ឬម៉ូតូឌុប ចម្ងាយប្រហែលជាង២គីឡូម៉ត្រ
បន្ទាប់មកធ្វើដំណើរដោយថ្មើរជើងឡើងលើភ្នំ
ជាច្រើនគីឡូម៉ែត្រទៀតទើបទៅដល់កន្លែងកម្សាន្តជាច្រើនដែលមានចម្ងាយផ្សេងៗគ្នា។
ប្រសិនបើលោកអ្នកចង់ទៅកម្សាន្តនៅទីនេះ គួរតែមកថ្ងៃចុងសប្ដាហ៍
ឬ ថ្ងៃថ្ងៃបុណ្យជាតិ ព្រោះមានភ្ញៀវទៅទស្សនាច្រើន
នឹងមានអ្នកភូមិយករបស់របរហូបចុកទៅលក់ ប៉ុន្តែបើទៅចំថ្ងៃ
ធ្វើការអាចមិនឃើញមានឡើយ ដូចនេះលោកអ្នកត្រូវមាន ទឹក ឬ អាហារ
ជាប់តាមខ្លួន ព្រោះផ្លូវធ្វើដំណើរនៅកណ្ដាលព្រៃជ្រៅ។
Chambok is in the territory of Chamkar village, Chambok commune, Phnom Sruoch district, Kampong Speu province, near Kirirom National Park. The resort was launched in early 2003 on 1391 hectares of land. Tourists can travel from Phnom Penh along National Road 4 at 185 Kilometer Right Tram Kiri Kirirom Intersection About 20 kilometers away, at the foot of Kirirom mountain, cleared on the red-gravel road, about 8 km away, we will go To the Chambok Community Eco-Community.
Before arriving at the waterfall, tourists must ride a cobbler or motorbike about two kilometers away and then travel Walking several kilometers to the hiking trails of various sights. If you want to visit here, it should be on weekends or holidays, because there are guests Many visitors will have to pick up food for sale, but if they go on vacation they can not see it You need to have water or food trapped because the road is in the middle of the jungle.
តាមការឲ្យដឹងពីលោក ទូច ម៉ន ប្រធានសហគមន៍អេកូធម្មជាតិ ចំបក់ នៅទីនេះ មានកន្លែងទេសចរណ៍៥សំខាន់ៗ។ ១/ទឹកធ្លាក់ទី១ មានចម្ងាយពី ចំណតរទេះគោ ១៤៥០ ម៉ែត្រ ២/ ទឹកធ្លាក់ទី២ មានចម្ងាយ២១០០ ម៉ែត្រ ៣/ ទឹកធ្លាក់ទី៣ មានចម្ងាយ ២៤៥០០ (មានទឹកជ្រោះ កម្ពស់ ៤០ ម៉ែត្រ) ៤/ ទឹកធ្លាក់ទី៤ មានចម្ងាយ ៦០០០ ម៉ែត្រ ៥/ រូងប្រជៀវ មានចម្ងាយ ១៩៥០០ ម៉ែត្រ ភ្ញៀវទេសចរណ៍ដែលចង់មកទស្សនាសហគមន៍អេកូធម្មជាតិ ចំបក់ ត្រូវទិញសំបុត្រ ក្នុងនេះភ្ញៀវជាតិតម្លៃ ២០០០រៀល ក្នុងម្នាក់ ចំពោះភ្ញៀវបរទេស១ ដុល្លារ សម្រាប់កូនក្មេង ហើយមនុស្សពេញវ័យ ៣ ដុល្លារ។ ភ្ញៀវទេសចរណ៍អាចមកស្នាក់នៅទីនេះបាន ព្រោះក្នុងភូមិមានផ្ទះប្រជាពលរដ្ឋសម្រាប់ជួលឲ្យស្នាក់នៅ (Home Stay)។ តម្លៃនៃការស្នាក់នៅក៏ដូចជាម្ហូបអាហារត្រូវបានកំណត់ដោតសហគមន៍ ។ According to Touch Morn, head of the Chambok ecotourism community, there are five main tourist attractions. 1 / Waterfall 1 Distance to 1450 m 2 ox cart 2 / 2nd run 2100 m 3/3 rd water 24500 (with water 40 meter high jaw) 4 / 4th waterfall 6000m 5 / bats distances 19500m Tourists who want to visit the Chambok ecotourum community need to buy tickets in this guesthouse 2,000 Riel per person for 1 USD for the children Children are adults, $ 3. Tourists can stay here because the village houses a home for people to rent (Home Stay). The cost of stays as well as food is limited to the community.
ដោយសារ សក្ដានុពលធម្មជាតិដូចបានរៀបរាប់ខាងលើ បានធ្វើឲ្យភ្ញៀវទេសចរណ៍មកទស្សនានៅទីនេះមិនដាច់ឡើយ ជាមធ្យមសហគមន៍អេកូធម្មជាតិ ចំបក់ អាចទាក់ទាញភ្ញៀវទេសចរណ៍ជាង១៨០០០នាក់ក្នុងមួយឆ្នាំ។ ផែនការទៅថ្ងៃអនាគត សហគមន៍គ្រោងធ្វើផ្ទះសំណាក់នៅក្នុងព្រៃតែម្ដង មិនឲ្យភ្ញៀវពិបាកទៅស្នាក់នៅផ្ទះអ្នកភូមិឡើង ជាមួយគ្នានោះផ្លូវឡើងទៅទីតាំងនីមួយៗក៏មានផែនការ អភិវឌ្ឍន៍ឲ្យបានប្រសើរជាងនេះផងដែរ៕