Wednesday, August 8, 2018

Tmor Loy Kirirom mountain ( ថ្មលយ ភ្នំគីរីរម្យ )

·   1

លើភ្នំគីរីរម្យ (ថ្មលយ)ការធ្វើដំណើរលក្ខណះផ្សងព្រេង&
កាត់បន្ថយភាពតានតឺងស្មុកស្មាញទាំងឡាយធ្វើឲ្យយើងស្វែងយល់ពីអ្វីដែលថ្មីបង្ហាញឲ្យអ្នកឃើញពីភាពក្លាហានឆន្ទះនិងជំនឿចិត្តក្នុងការដោះស្រាយបញ្ហាដែលបានជួបប្រទះកំឡុងពេលធ្វើដំណើររបស់អ្នកនិង
ទទួលបាននូវទេសភាពដ៍ស្រស់ស្អាតនៅលើកំពូលភ្នំ។
ភាគច្រើនអ្នកដែលមកលេងគិរីរម្យតែងតម្រង់ទៅកាន់តំបន់ទឹកធ្លាក់ រឺ សួនសិប្បនិមិត្តដើម្បីថតរូបលេងកំសាន្ត។ ប៉ុន្តែអ្វីដែលគ្រប់គ្នាមិនសូវបានមកដល់គឺ តំបន់ថ្មលយនេះឯង​។​ បើតាមសំដីរបស់អ្នកតំបន់នោះ ឈ្មោះថ្មលយនេះគឺដោយសារមានថ្មមួយដុំដែលរាងលយចេញមកក្រៅផុតពីគេនេះហើយបានជាគេហៅថាថ្មលយ។ 
បើតាមរូបភាពនេះមើលទៅវាពិតជារាងស្រៀវនៅពេលដែលយើងអង្គុយ រឺ ឈរមើលទេសភាពទីនោះ ប៉ុន្តែបើសិនជាអ្នកមកដល់ទីនេះហើយមិនបានឈានជំហានមកខាងមុខដើម្បីគយគន់ទេសភាព ដ៍ស្រសត្រកាលនេះ គឺវាពិតជាគួរឲ្យស្តាយណាស់។ ជូរភ្នំខាងមុខដែលបានឃើញនេះជាជួរភ្នំក្រវាញដែលលាតសន្ធឹងនៅភាគនិរតីនៃប្រទេស។ ដោយសារទីនេះស្ថិតនៅលើកំពូលភ្នំ អាកាសធាតុគឺមានភាពត្រជាក់ និង ខ្យល់ខ្លាំងជាពិសេសគឺនៅពេលជិតយប់ និងទាបភ្លឺ។ ដូច្នេះប្រសិនបើអ្នកចង់មកបោះតង់សម្រាកកំសាន្តនៅទីនេះ ណែនាំឲ្យយកភួយក្រាស់ៗមកជាមួយផង!!





https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRCIN4iWGrynG1O4lFJPk59nul4IPy63Yr1WF3v7TrCGRUkDId_B_ruPYr5TZ7pbcOM5n0odW-Qed1sFyY608lpBWmRsvTbrz9wfpyuJdBwHUlZTTf3K2hqRLcFcMsyePVEteI1JQstY0/s1600/20171203_061237.jpgthank you!!!

Subscribe to this Blog via Email :

1 comments:

Write comments